ទីតាំងល្បែងស៊ីសងជល់​មាន់តាម​អន​ឡា​ញ នៅទល់មុខខ្លោងទ្វា វត្តខ្លាហោះស្ថិតនៅ សង្កាត់់លេខ១ក្រុងស្វាយរៀងបែជាអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប ដោដោយផ្គើនអនុសាសន៍សម្តេចតេជោ

ចេញផ្សាយដោយគេហទំពរ័ជាតិអភិវឌ្ឍន៍​ញូស៍ថ្ងៃព្រហស្បតិ៍ទី០៧ខែកក្កដាឆ្នាំ២០២៣

តាមប្រភពពីប្រជាពលរដ្ឋបានផ្តល់ព័ត៏មានអោយអង្គភាពគេហទំព័រជាតិអភិវឌ្ឍន៍ញូស៍ អោយដឹងថានៅទល់មុខខ្លោងទ្វា វត្តខ្លាហោះស្ថិតនៅសង្កាត់់លេខ១ក្រុងស្វាយរៀងមានទីតាំង​ល្បែងសុីសងភ្នាល់​មាន់ជល់តាមប្រពន្ធ័អនឡាញកំពុងបើកដំណើរការអោយក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងដោយហ៑ានបើកផ្គើនពីអនុសាសន៍របស់សម្តេចតេជោ ដែលមិនអោយមានកើតឡើងល្បែងសុីសង់នៅក្នុងខេត្តឬក្រុងដោយឡែកបែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងក្រុង​ស្វាយរៀងធ្វើមិនដឹងមិនលឺរាល់ការទុបស្កាត់ឬបង្រ្កាបទាល់តែសោះនៅដល់ពេលណា..?​។​

គួររំលឹកថាកាលពីថ្ងៃទី​១៧ខែកញ្ញាឆ្នាំ២០២២
សម្ដេច​បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់​ប្រភេទនៅកម្ពុជា​។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង។

ទាក់ទិនករណីទីតាំងល្បែងសុីសងខាងលើ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់លោកកែន រិទ្ធី អធិការក្រុងស្វាយរៀងនិងលោកស្នងការខេត្តមេត្តា​ជួយចាត់កម្លាំងចុះធ្វើអន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ។

ព្រោះយើងដឹងហើយថាទីណាមានល្បែងស៊ីសង ក៏ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសវត្ថិភាពនឹងធ្វើអោយប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ដើម្បីស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏ត្រូវរួមគ្នាទប់សង្កាត់បទល្មើសចោ លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ!សូមអរគុណ.!IMG_20230707_132816_892 IMG_20230707_132819_633

You might like