មហាជនស្នើសុំលោក កែន រិទ្ធី អធិការក្រុងស្វាយរៀង មេត្តាទុបស្កាត់នឹងបង្ក្រាបទីតាំងល្បែងស៊ីសងជល់​មាន់តាម​អន​ឡា​ញ នៅទល់មុខខ្លោងទ្វា វត្តសន្តិភាព ហៅខ្លាហោះក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នេះផង(វគ្គ២)

ស្វាយរៀង÷មហាជនរង់ចាំមើលថា តើលោក
កែន រិទ្ធី អធិការក្រុងស្វាយរៀង ហ៊ានចុះបង្ក្រាប ទីតាំងបើកលេងល្បែងមាន់ជល់តាម​ប្រព័ន្ធអន​ឡា​ញ ស្ថិតទុលមុខខ្លោងទ្វា វត្តសន្តិភាព ហៅខ្លាហានដែរឬទេ?

សសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងបើកលេងល្បែងនោះ កំពង់គៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធរសមត្ថកិច្ចកំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត
(ពោល)មិនអនុវត្តន៍នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាដាក់ចុះអោយក្រសួងមហាផ្ទៃអនុវឌ្ឍនោះឡើយ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។

ជុំវិញវិញទីតាំងល្បែងខាងលើនេះប្រជាពលរដ្ខស្នើសុំយ៉ាងទទូចដល់លោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀងមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕(នៅមានត)

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!IMG_20230712_160513 IMG_20230712_141444_574 IMG_20230712_160219_820 IMG_20230712_155345_662 IMG_20230712_155343_592 IMG_20230712_155340_150 IMG_20230712_155011 IMG_20230712_154943

You might like