មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តស្ទឹងត្រែងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ

រសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត​ បានសហការណ៍ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តស្ទឹងត្រែង នាំយកអំណោយចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រានិង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗចំនួន១៩០
គ្រួសារ ដែលមកពីឃុំចំនួន ០៣ រួមមាន ឃុំ អូរ៉ៃ ឃុំកាំងចាម និងឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

ពិធីចែកអំណោយ បានធ្វើឡើងស្ថិតក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំង លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទីរ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

បើតាមការបញ្ជាក់ពី លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទា និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ផងដែរ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា៖ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ​ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋា​ភិបាលអាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ។ ដោយក្នុងនោះ ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕FB_IMG_1695861216472 FB_IMG_1695861250658 FB_IMG_1695861194194 FB_IMG_1695861244594 FB_IMG_1695861190953 FB_IMG_1695861235270 FB_IMG_1695861238107

You might like