កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ ប្រដាប់ទៅដោយកាំបិតចំនួន០៤ដើម

ក្រោមការយកចិត្តទុកដាល់និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងព្រហ្មទ័ណ្ឌ រួមជាមួយលោក វរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានចុះល្បាតពេលយប់នៅក្នុងមូលដ្ឋានដើម្បីបង្ការ នឹងទប់ស្កាត់នូវបទល្មើសផ្សេងៗដែលកើតមានឡើង។

លុះនៅវេលាម៉ោង០១:០០នាទីយប់ឈានចូលថ្ងៃទី២១ខែមករាឆ្នាំ២០២៤កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៥នាក់ ដែលបង្កការអុកឡុកប្រើប្រដាប់ទៅដោយកាំបិតចំនួន០៤ដើមដែលមានឈ្មោះដូចខាងក្រោម:
១ /ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរល្ហុង សង្កាត់ ទួលពង្រ ស្រុកម៉ាឡៃ មុខរបរមិនពិតប្រាកដ (កាន់កាំបិតឆ្នៃវែង)
២ /ឈ្មោះ សូត្រ លីថូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល មុខរបរមិនពិតប្រាកដ (កាន់កាំបិតឆ្នៃវែង)
៣ /ឈ្មោះ អ៊ូ ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល មុខរបរសុងបាយ
៤ /ឈ្មោះ ហន លីហួយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ មុខរបរមិនពិតប្រាកដ (កាន់កាំបិតច្នៃ)
៥ /ឈ្មោះ សុង អ៊ុយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត មុខរបរមិនពិតប្រាកដ (កាន់កាំបិតប័ុងតោ)
ពេលធ្វើការឃាត់ខ្លួននឹងដកហូតបានវត្ថុតាងរួចហើយកម្លាំងប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យទាំង០៥នាក់យកមកសួរនាំដោយជនសង្ស័យ
បានឆ្លើយសារភាពថា ពួកគេពិតជាធ្វើ
សកម្មភាព ជិះម៉ូតូតាមផ្លូវស្វែងរកកាប់ក្រុមស្ទាវផ្សេងៗទៀត និងកាប់ក្រុមណាដែលបង្ករឿងជាមួយក្រុមវា កន្លងមក ពួកគេធ្លាប់បានកាប់ទៅលើក្មេងស្ទាវៗដែលមិនស្គាល់អត្តសញ្ញាណជាច្រើនករណីមកហើយ។
ជំនាញស្នើរសុំឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។IMG_20240121_154408 FB_IMG_1705825455243 FB_IMG_1705825474689

You might like