បន្ទាយមានជ័យ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីជួញដូរនិងចែកចាយ២កន្លែងឃាត់ខ្លួនបាន១៣នាក់និងគ្រឿងញៀន២៥ថង់ធំនិងតូចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានផ្តល់អោយអ្នកសាព័ត៏មានដឹងថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ដល់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ត្រូវចូលរួមសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ចំនួន១៣នាក់ក្នុងមាន២នាក់ស្រីម្នាក់ជួញដូរនិងចែកចាយគ្រឿងញៀនចំនួន២១ថង់។
លោកបានបញ្ជាក់ថា៖បង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភា សង្កាត់.ក្រុងប៉ោយប៉ែតដកហូតរត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា២ថង់ធំនិងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់ធំ និងឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៥នាក់ក្នុងនោះស្រីម្នាក់និងទីតាំងទី២.ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ធំនិង២១ថង់តូចនិងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងឃាត់ខ្លួនប្រើប្រាស់ចំនួន៨នាក់។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយឃាត់ជនសង្ស័យប្រុស.ស្រី១៣នាក់និងគ្រឿងញៀន២៥ថង់មាន៤ថង់ធំនិង២១ថង់តូចត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរតាមចម្លើយសារភាពមាន២នាក់ជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀននិង១១នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀនក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕
