ការចុះផ្សព្វផ្សាយ និងណែនាំបទបញ្ជាលេខ ០០១ បប របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២០ខែមករា ឆ្នាំ២០២៤

អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។

នៅថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះផ្សព្វផ្សាយ និងណែនាំបទបញ្ជាលេខ ០០១ បប របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រុមបានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មចំនួន ០៨ទីតាំង រួមមានដូចខាងក្រោម៖
១-ក្លឹបកម្សន្ដ អ៊ិច ហ្សូម ស្ថិតនៅផ្ទះលេខ១៦៧ មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី១។
២-ក្លឹបកម្សន្ដ ជី ២១ ស្ថិតនៅផ្ទះលេខ១៦៧ មហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១។
៣-ក្លឹបកម្សន្ដ ស្ពាយឌ័រ ស្ថិតនៅដីឡូតិ៍លេខ៣៣៣ មហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១។
៤-ក្លឹបកម្សន្ដ ឌី អូ ធី ២ ស្ថិតនៅផ្ទះលេខ២៩៦ មហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ។
៥-ក្លឹបកម្សន្ដ មីតណាយ ស្ថិតនៅផ្ទះលេខគ្មាន មហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១។
៦-ភោជនីយដ្ឋាន Rose Town ស្ថិតនៅផ្ទះលេខ៦០ ផ្លូវលេខ២០០៤ ភូមិតាងួន១ សង្កាត់កាកាបទី១។
៧-ខារ៉ាអូខេ ហ្គេន ធីង ស្ថិតនៅផ្ទះលេខគ្មាន ផ្លូវលេខ១០៧ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២។
៨-ខារ៉ាអូខេ City Land ស្ថិតនៅផ្ទះលេខ៦៦ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣។
ក្រោយពីបានផ្សព្វផ្សាយ និងណែនាំបទបញ្ជាលេខ ០០១ បប ក្រុមការងារបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងក្នុងការចូលរួម បង្ការ ទប់ស្កាត់ សហការបង្រ្កាបបទល្មើសនានាក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ។FB_IMG_1709627561694 FB_IMG_1709627547748 FB_IMG_1709627554001 FB_IMG_1709627557307 FB_IMG_1709627566625 FB_IMG_1709627570076

You might like