នៅព្រឹកថ្ងៃទី ០៦ខែមីនាឆ្នាំ ២០២៤ មានប្រជាពលរដ្ឋចំនួន០៩គ្រួសារ តំណាងប្រជាពលរដ្ឋរាប់រងគ្រួសារ មកពី ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកដល់ការិយាល័យ អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីសុំធ្វើការផ្ដល់ប្រភពព័ត៌មាននិង មេត្តាជួយផ្សព្វផ្សាយព័ត៌មាន រឿងអយុត្តិធម៌មួយបានកើតឡើងមកលើក្រុមគ្រួសាររបស់ លោកយាយ នុត សុខ ដើម្បីឲ្យបានដឹងរឿងពិតដល់ថ្នាក់ដឹកនាំបានដឹងនិងរកយុត្តិធម៌ឲ្យពួកគាត់ផង។
ការរំលោភបំពាន ដីលោកយាយ គឺមានការចូលរួមអនុវត្តពីខាងព្រះរាជ្ញារងម្នាក់ចុះដឹកនាំកម្លាំងចំរុះអនុវត្តន៌រុះរើផ្ទះសម្បែងដីលោកយាយ នុត សុខកាលពីថ្ងៃ១៦ខែកុម្ភៈ ឆ្នាំ២០២៤ តាមសាលលេខ ៧១ ”ញ” ចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៨ តែមិនបានសំរេចដោយសាតែខាងលោកយាយ មានប្រជាពលរដ្ឋអ្នកភូមិ ជួយជ្រុំជ្រែងយកអាសារអាណិតសន្ដោសប្រណីមើលលោកយាយ ក្នុងទង្វើការបំពានពីសំណាក់អ្នកមានអំណាច ដែលអាងខ្លួនជាមន្ត្រីនគបាលប៉ុស្ដិ៏ឃុំក្រវ៉ាម្នាក់ យកម្ចាស់ឈ្មោះ ក្រិច ទ្បាយ ដែលខ្លួនបានទិញដី (១១ម៉ែតគុណ២៨ម៉ែត) យកមកឈរឈ្មោះអោយខ្លួននៅពីក្រោយការប្តឹងយកដីលោកយាយ នុត សុខ ហើយខ្លួនឯងជាមន្រ្តីច្បាប់ បែរជាបំពានលើច្បាប់ទៅវិញ? តើអោយប្រជាពលរដ្ឋរំពឹងអីទៀតទៅ។ រីឯដីលោកយាយបានកាន់កាប់តាំងពីឆ្នាំ១៩៩២មកម្លេះ ដោយមានលិខិតទិញលក់ត្រឹត្រូវថែមទាំងមានអាជ្ញាធរភូមិឃុំជាអ្នកដឹងឮទៀតផង។ ប្រជាពលរដ្ឋរាប់រយគ្រួសារបានលើកឡើងទាំងទឹកភ្នែកលើកដៃសំពះថា តើរអ្នកបំពានសំអាងលើអីបានមកយកដីអ្នកក្រខ្យត់ដូចជាលោកយាយ នុត សុខ រកតែបាយហូបមិនបានផង បើបុគ្គលដែលជាមន្ត្រីតែងតែដើរធ្វើបាបរាស្រ្តស្លូតត្រង់បែបនេះ តើឱ្យពួកគាត់មានសង្ឃឹមអ្វីទៀតនៅថ្ងៃខាងមុខ។
មានប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែមានការព្រួយបារម្ភភ័យខ្លាចតក់ស្លុតយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលរូបនេះ ហើយមួយវិញទៀត គ្រាន់តែពួកគាត់ ដែលជាអ្នកស្រុកអ្នកភូមិតែងតែជួយយកអាសារ លោកយាយ នុត សុខ ក៏ត្រូវបាន បុគ្គលនោះចោទពីបទរារាំ គ្រោងចេញដីការឱ្យចេញចាប់អ្នកភូមិស្លូតត្រង់ដែលឃើញភាពអយុត្តធម៌ចំពោះលោកយាយទុរគតជនគ្មានកំលាំងតស៊ូនឹងគេបានចឹងហើយមានតែអ្នកភូមិទេ ដែលជួយយកអាសារតើខុសដែលឬទេ?សូមជួយអស់លោកពិចារណាតាមការគួផងចុះ។
នេះក៏ព្រោះតែមន្ត្រីអ្នកមានអំណាចមួយចំនួននៅភូមិឃុំខាងលើបានរៀបផែនការនៅពីក្រោយការប្តឹងបំពានយកដីនិងលំនៅដ្ឋានរបស់លោកយាយ នុត សុខ ហើយរឿងរាវនេះបានកើតឡើងចាប់តាំងពីកំឡុងឆ្នាំ២០១៥ ទល់មកដល់សព្វថ្ងៃ គ្រួសាររបស់លោកយាយ ទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់អ្នកមានលុយមានអំណាចរំលោភយកដីលំនៅឋាន របស់លោកយាយមួយកន្លែងដែលមានទំហំ ១៤ម×២៨ម ដែលគាត់បានដូរក្របីចំនួន០៣ក្បាល ជាមួយឈ្មោះ សាត ផល និងឈ្មោះ គឹម ឡែន ដែលត្រូវជាឪពុកនិងកូនកាលពីថ្ងៃទី ០១ ខែ ១១ ឆ្នាំ១៩៩២មកម្លេះ លុះមកដល់ឆ្នាំ២០១៥ លោកស្រី ក្រិច ឡាយ បានប្ដឹងលោកយាយ នុត សុខ ទៅសាលាដំបូងខេត្តកំពង់ធំ រហូតដល់សាលាឧទ្ធរណ៍មកដល់សព្វថ្ងៃ ។ ដោយហេតុឃើញថា ពិតជាមានរឿងអយុត្តិធម៌កើតឡើងចំពោះលោកយាយ នុត សុខ យ៉ាងពិតប្រាកដមែន ក្នុងការរំលោភបំពានរបស់បុគ្គអ្នកមានលុយមានអំណាច ជាមន្ត្រីផ្នែកច្បាប់នៅទីនោះ និងមានប្រជាពលរដ្ឋចំនួន ៣ភូមិផងដែចូលរូមគាំទ្រលោកយាយ នុត សុខជារៀងរហូត ទី១ភូមិស្លាកែត ទី២ភូមិក្រវ៉ា និង ទី៣ភូមិប្រូលីង ដែលមានប្រជាពលរដ្ខរាប់រយគ្រួសារ ដោយសារតែពួកគាត់រាល់ថ្ងៃនេះឃើញពិបាកនិងភ្នែកពេក។
នេះបើយោងតាម ចំណារមួយរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លេខ: ២១៧៨កយ.រវអ/២៣ ចុះថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២៣
គោរពជូនឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល
កម្មវត្ថុ÷ អំពីសំណើសុំឲ្យក្រសួងជួយអន្តរាគមន៍ពន្លឿននីតិវិធីជំនុំជម្រះសារជាថ្មីលើសាលដីកាលេខ ៧១ “ញ” ចុះថ្ងៃទី ២៣-០២-២០១៨ របស់តុលាការកំពូល។
យោង÷ពាក្យសុំអន្តរាគមន៍ចុះថ្ងៃទី ២៥-១១-២០២២ របស់ឈ្មោះនុត សុខ ។សេចក្តីដូចមានចែងនៅក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តមប្រធានតុលាការកំពូល មេត្តាជ្រាបថា ក្រសួងយុត្តិធម៌បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះ នុត សុខ សុំឱ្យក្រសួងជួយអន្តរាគមន៍ដូចមាន
ខ្លឹមសារនៅក្នុងកម្មវត្ថុខាងលើ។
ករណីនេះ ក្រោយពីក្រសួងបានពិនិត្យលើពាក្យសុំអន្តរាគមន៍និងឯកសារភ្ជាប់រួចមកឃើញថា ឈ្មោះ សាត ផល និងប្រពន្ធឈ្មោះក្រិច ឡាយ មានកូនបួននាក់បានរស់នៅលើផ្ទះនិងដីស្ថិតនៅ ភូមិក្រវ៉ា ឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ លុះដល់ឆ្នាំ១៩៨៨ ឈ្មោះក្រិច ឡាយ បានចាកចោលកូននិងប្ដីទៅរស់នៅជាមួយប្ដីថ្មី។ក្រោយមកឈ្មោះសាត ផល និងកូនស្រីបងឈ្មោះ គឹម ឡែន បានលក់ដីទំហំ ១៤ ម៉ែត្រគុណ ២៨ម៉ែត្របានទៅឱ្យឈ្មោះ នុត សុខ តាមលិខិតចុះថ្ងៃទី ០១ -១១-១៩៩២ ។ នៅឆ្នាំ ២០០៩ ឈ្មោះ ក្រិចឡាយ បានប្ដឹងទាមទារទំហំដី ២៨ម៉ែត្រគុណ៣៥ ម៉ែត្រ ពីរកូនស្រីឈ្មោះគឹម ឡែន ដោយបានប្ដឹងផ្ដល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ធំ រហូតដល់សាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានសម្រេចឱ្យឈ្មោះក្រិចឡាយឈ្នះក្តីតាមរយៈសារិកាលេខ ៣៥ ក្រIIIស ចុះថ្ងៃទី ១៣-១២-២០១១ ។ឈ្មោះគឹម ឡែន ក៏បានដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូល តែឈ្មោះ គឹម ឡែន បានដកពាក្យបណ្ដឹងសារទុកវិញ ដែលធ្វើឲ្យសាលដីការបស់សាលាឧទ្ធរចូលជាស្ថាពរ។បន្ទាប់មកឈ្មោះ នុត សុខ បានដាក់ពាក្យបណ្ដឹងតវ៉ាក្នុងនាមតតិយជន ហើយសុំសំណុំរឿងនេះត្រូវបានប្ដឹងផ្ដល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ធំ រហូតដល់តុលាការកំពូល ហើយតុលាការកំពូលបានសម្រេចតម្កល់សាលដីការដ្ឋប្បវេណីលេខ០៣ក្រVII(ធ)
ចុះថ្ងៃទី២៦-០១-២១៧ របស់សាលាឧទ្ធរណ៍ភ្នំពេញដោយឲ្យឈ្មោះ ក្រិច ឡាយ ឈ្នះក្តីតាមរយៈសាលដីកាលេខ៧១”ញ” ចុះថ្ងៃទី២៣-០២-២០១៨។
ធ្វើនៅថ្ងៃទី ១៤-១១-២០២២ ឈ្មោះ នុត សុខបានដាក់ពាក្យសុំជំនុំជម្រះសារជាថ្មីនៅតុលាការកំពូលរួចហើយ។
សេចក្តីដូចបានជម្រាបជូនខាងលើក្រសួងសូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធ ជូន ឯកឧត្តមប្រធានតុលាការកំពូលមេត្តាពិនិត្យតាមនីតិវិធីច្បាប់ សូមឯកឧត្តមប្រធានតុលាការកំពូលមេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាវជ្រៅអំពីខ្ញុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ៕
គួររំលឹកផងដែរថា កាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំបានចេញលិខិតមួយច្បាប់ លេខ:៦៣៦/១៩រ.ប.ក
គោរពជូន សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រវត្តិរឿងរាវដីធ្លីរបស់លោកយាយ នុត សុខ ផងដែរ។
ដោយយោងលើលិខិតទិញលក់ដីត្រឹមត្រូវរបស់លោកយាយ នុត សុខ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនាឆ្នាំនោះ បានចុះទៅទីតាំងផ្ទះនិងដីរបស់យាយដោយផ្ទាល់ថែមទៀតផង៕បើយោងតាម របស់លោក មេធាវីតំណាងដោយអាណត្តិ លោក ព្រីង ស៊ីណា និងលោកមេធាវី លាងសុវ ណ្ណារ៉ា ជាមេធាវីការពារកូនក្តី ឈ្មោះ នុត សុខ បានដាក់ ពាក្យបណ្តឹងទាមទាជំនុំជំម្រះសាជាថ្មី គោរពជូនឯកឧត្តមប្រធានតុលាការកំពូល លេខ៩៧៤/២៤ ចុះថ្ងៃទី១៣ ខែកុម្ភ:ឆ្នាំ២០២៤ កម្មវត្ថុ ទាមទាជំនុំជំម្រះសាជាថ្មី សាលដេកាលេខ ៧១“ញ” ចុះថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០១៨ របស់តុលាកាកំពូល ។យោងតាម សាលដេកាលេខ ៧១“ញ” ចុះថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០១៨ របស់តុលាកាកំពូល លិខិត្តអន្តរាគមន៏របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លិខិតលេខ ២០ អ.ក/២០២៤ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ខ្លឹមសារសាលដីកាជំនុំជម្រះសាជាថ្មីដែលដើមចោទទាមទារក. សុំលុបចោលសាលដីកាលេខ ៧១ “ញ” ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ខ. ទទួលស្គាល់ដើមចោទជាភោគីស្របច្បាប់លើដីទំហំ១៤ម គុណ ២៨ម មានទីតាំងស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានព្រំប្រទល់ខាងត្បូងទល់នឹងផ្លូវ ខាងជើងទល់នឹងឈ្មោះ ក្រិច ម៉ៅ ខាងលិច ទល់នឹងផ្លូវរទេះ និងខាងកើតទល់នឹងឈ្មោះ សាត ផល (ក្រិច ឡាយ)។គ. ប្រាក់ប្រដាប់ក្ដីជាបន្ទុករបស់ចុងចម្លើយ។បន្ទាប់ពីការមានការៀបរាប់ពាក់ព័ន្ធឯកសារខាងលើ លោកយាយ នុត សុខ និងប្រជាពលរដ្ឋ បានទទូចស្នើសុំអង្វរទៅដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តាជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ផងទាន៕

