ព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសដាក់សម្រាស

ខេត្តកំពង់ឆ្នាំងថ្ងៃទី 11 ខែមីនាឆ្នាំ 2024)
ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនជាច្រើនអង្គភាពកន្លង ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2024 អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះមកថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និង
ចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ មិនដឹងថាកាប់បំផ្លាញព្រៃលិចទឹកអស់ប៉ុន្មានដើមទេធំៗណាស់។

អួនរាប់រយម៉ែត្រទើបដាក់ហ៊ុំព័ទ្ធបាន ហើយប្រើមធ្យោបាយមនុស្សជាច្រើននាក់ដើម្បីចាប់ត្រី ឧបករណ៍បទល្មើសនេសាទទាំងអស់នេះទី 1 រលាយអស់ព្រៃលិចទឹកទី 2 ធនធានមច្ឆាជាតិចម្រុះទាំងតូចទាំងធំក៏រលាយអស់ដែរ ។
អ្នករត់ការសម្រាស ទី 1 ឈ្មោះយាយម៉ៅ ទី 2 ឈ្មោះយាយថា នៅភូមិកំពង់ព្រះ  ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
រីឯឈ្មោះសូយ រត់ការសម្រាសច្រើនជាងគេ នៅក្នុងភូមិកាន្ធ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជាចុងក្រោយប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានមច្ឆាជាតិសូមសំណូមពរទៅឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាដាក់កម្លាំងចុះស៊ើបអង្កេតលើបទល្មើសកាប់បំផ្លាញធនធានធម្មជាតិចម្រុះ យកមកជ្រុំជាដុំសម្រាសខ្នាតយក្សធំៗណាស់ ទាន៕IMG_20240312_104452_095 IMG_20240312_104506_277 IMG_20240312_113357_118 IMG_20240312_104518_870

You might like