មហាវិថីសហព័ន្ធរុស្ស៊ីគឺជាផ្លូវដ៏សំខាន់មួយដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើនតែងតែការធ្វើដំណើរចេញចូលជារៀងរាល់ថ្ងៃដូច្នេះហើយទើបខាងអាជ្ញាធរសណ្តាប់ធ្នាប់ខណ្ឌដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ បានចុះរៀបចំនិងរឹតបន្តឹងជាខ្លាំងគឺពិសេស នៅពេលដែលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ ដោយអាជ្ញាធររៀបចំនិងការពារ។
រាល់ចំពោះករណីក្រុមសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យចុះដកហូតយកតុក្កតា យកមករក្សាទុកនោះ គឺមានមូលហេតុ ដោយបំរាមធំៗចំនួន10ប្រការរបស់ដែលហាមឃាត់នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សីពេលមានក្បួនថ្នាក់ដឹកនាំធ្វើដំណើរ។
សេចក្តីប្រកាសអាជ្ញាធរខណ្ឌប្រការ÷
1:ដបសាំង
2:បំពង់ខ្យល់ ឬម៉ាស៊ីនខ្យល់ គ្រប់ប្រភេទ
3:ឆត្រ័ (ពេលមានខ្យល់បក់ អាចបណ្តាលហើរប៉ះក្បួន)
4:ហាមហាលសំលៀកបំពាក់នៅខាងមុខផ្ទះ ឬនៅខាងលើមុខផ្ទះ
5:ហាមចតយានយន្តអមបណ្តោយផ្លូវ
៦:ហាមដាក់សំរាម ឬវត្ថុរឹងនៅខាងមុខផ្ទះ
៧:ហាមលក់ដូរនៅតំបន់ជិតព្រលានយន្តហោះ(ឬវត្ថុណាដែលអាចបង្កប់ គ្រឿងផ្ទុះបាន)
៨:ហាមបង្ហោះខ្លែង ខ្នាតតូចនិងខ្នាតធំ ក្បែរព្រលានយន្តហោះ
៩:ត្រូវទុកចិញ្ចើមផ្លូវនាក់ថ្មើរជើង និងហាមបាញ់ទឹកលាងនៅខាងមុខផ្ទះ
១០:ហាមដុតសំរាម ភ្លើង ផ្សែង នៅជុំវិញព្រលានយន្តហោះ ដែលហោចណាស់ត្រូវមានចំងាយ500mឡើងលើ។
អាស្រ័យហេតុនេះសុំបងប្អូនប្រជាពលរដ្ឋ នាក់និយមលេងបណ្ដាញសង្គមហ្វេសប៊ុក និងបងប្អូនសារព័ត៌មាន ទាំងអស់សុំមេត្តាទទួលជ្រាបជាដំណឹង។

