នាថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ អញ្ជេីញដឹកនាំក្រុមការងារចុះទទួល និងសួរសុខទុក្ខ សកម្មជនគណបក្សប្រឆាំង ៩៧នាក់នៃសកម្មជនដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ១៦៤នាក់ រស់នៅឃុំត្រមែង ស្រុកឈូ ខេត្តកំពត នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំត្រមែង ដោយមានការចូលរួមពីលោកស្រី ជួន សុខា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំត្រមែង និង គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំត្រមែង ព្រមទាំងកងកម្លាំងសរុបចំនួន ១៣៥នាក់។
ក្នុងស្មារតី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” យើងប្ដេជ្ញាចិត្តបន្តសកម្មភាពចុះជួបបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីពង្រីកមូលដ្ឋានគាំទ្រ និងរក្សាសាមគ្គីភាពឱ្យកាន់តែរឹងមាំ ស្របតាមគោលការណ៍ “រក្សាចាស់ បង្កើនថ្មី”។
សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិ ប្រកបដោយមាគ៌ាច្បាស់លាស់ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៃស្ថានការណ៍ជាតិ និងអន្តរជាតិ។
#កម្ពុជា #Cambodia
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
