ព័ត៌មានថ្មី

IMG_20231018_144621_425

ក្រសួងបរិស្ថានចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដូនពេញ

IMG_20231017_184645_172

លោក​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ប្រធានស្ដីទី សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា និង​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី មាន​សទ្ធារ​ជ្រះថ្លា ចូលរួម​រំលែក​ទុក្ខ​ជាមួយ ក្រុមគ្រួសារ.បានជួយឧបត្ថម្ភសម្រាប់ធ្វើបុណ្យ៣០០០០០៛

FB_IMG_1697532218268

ថ្នាក់ដឹកនាំខេត្ត រួមអភិបាលស្រុកបានចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិសាស្រ្តស្ពានទឹកកំពង់ដង្កោ ស្ថិតនៅឃុំពត់សរ ស្រុកបាទី ជាប់ព្រំប្រទល់ ស្រុកកណ្ដាលស្ទឹង

FB_IMG_1697505322001

រដ្ឋមន្រ្តីក្រសួងបរិស្ថានស្វាគមន៍ការចូលរួមពីដៃគូអភិវឌ្ឍន៍ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ

FB_IMG_1697454296323

អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកកំពុងជន់លិច នៅបណ្ដោយផ្លូវជាតិលេខ៣ ភូមិសាស្រ្តឃុំកុមារាជា និងឃុំក្រាំងលាវ ស្រុកបាទី នាព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពទឹកជន់លិច នៅបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ជាប់ព្រំប្រទល់ឃុំកុមាការរាជា និងឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ អញ្ជើញអមដំណើរនាឱកាសនោះដែរដោយ លោក ទុយ សុភ័ក្រ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគបាលខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និង លោកអភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។ មានប្រសាសន៍នាឱកាសចុះពិនិត្យមើលស្ថានភាពទឹកជន់នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលតាមប្រឡាយទឹកនានា ពិនិត្យមើលតាមបណ្ដាមាត់លូនានា កុំអោយមានការកកស្ទះ ឬត្រូវធ្វើសកម្មភាពកាយចេញជាបន្ទាន់ ដើម្បីជួយសម្រួលដល់លំហូរទឹក ចៀសវាងការជន់លិច ជាពិសេស អាជ្ញាធរពាក់ព័ន្ធត្រូវបន្តតាមដានឱ្យបានជាប់ជាប្រចាំពីស្ថានភាពទឹក ថាតើវាឡើងកម្រិតណា ហើយប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ ដែលអាចនាំឱ្យមានការជន់លិចនៅតំបន់ណាមួយ ដែលអាចនឹងប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ក្នុងការចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន ។ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំឱ្យ មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុ ហើយក្នុងករណីដែលទឹកអាចនឹងកើនឡើងក្នុងកម្រិតខ្ពស់ អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាជាមួយមន្ទីរជំនាញ ត្រូវកាយបើកផ្លូវទឹក និងកាយស្មៅ ឬសំរាមចេញតាមផ្លូវទឹកនានា ដើម្បីឱ្យទឹកហូរទៅក្រោមកាន់តែលឿន ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋាន និងដំណាំរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹកនៅតំបន់ណាមួយ៕

IMG_20231016_090259_303

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ…

FB_IMG_1697119883475

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា

IMG_20231012_202332_348

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន០២ ក្នុងស្រុកអូរាំងឪ..