រដ្ឋបាលខេត្តតាកែវ រៀបចំពិធីចម្រើនព្រះជន្មវស្សាថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីចម្រើន ព្រះជន្មវស្សាថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើន ព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យស ណាស៉ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ តំណាងឱ្យរដ្ឋបាលខេត្ត និងប្រជានុរាស្ត្រទូទាំងខេត្តតាកែវ ឯកឧត្តម យស ណាស៉ី និង ឯកឧត្តម វ៉ី សំណាង បានលំឱន កាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្វសាធុ ការពរជ័យ បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមី ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលគ្រងរក្សា ព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕FB_IMG_1778663155666 FB_IMG_1778663149693 FB_IMG_1778663167984 FB_IMG_1778663162556 FB_IMG_1778663171937

You might like