លោកវរសេនីយ៍ឯកប៉េង អេងហាក់ អធិការនគបាលស្រុកតំបែរដែលទទួលគ្រប់គ្រងដឹកនាំក្នុងអង្គភាពនគបាលស្រុកតំបែរលោកធ្វើការបេ្តជ្ញាចិត្តខិតខំពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការអនុវត្តដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯកប៉េង អេងហាក់ អធិការនគបាលស្រុកតំបែរដែលទទួលគ្រប់គ្រងដឹកនាំក្នុងអង្គភាពនគបាលស្រុកតំបែរលោកធ្វើការបេ្តជ្ញាចិត្តខិតខំពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ យកចិត្តទុកដាក់ខ្ពស់លើការបង្ការបង្ក្រាបរាល់បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងជាពិសេសគឺបញ្ហាគ្រឿងញៀន និងក្រុមក្មេងទំនើងនៅតាមសហគមន៍ លោកធ្វើការផ្សព្វផ្សាយដល់កងកម្លាំងទាំង៧ឃុំត្រូវត្រៀមលក្ខណៈជាស្រេចទាំងកម្លាំង និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ការផ្តល់សេវាសាធារណៈ៖ ត្រូវបន្តលើកកម្ពស់គុណភាព និងល្បឿននៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតំបែរ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន។

ដោយចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍  បន្តសកម្មភាពបោសសម្អាតបទល្មើសជាពិសេសទៀតនោះគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online  Scams) និងការចុះត្រួតពិនិត្យរដ្ឋបាល តាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដូច​ភ្លៀងរលឹម។

លោកវ-ឯកប៉េង អេងហាក់ អធិការនគបាលស្រុកតំបែរនឹងផ្សព្វផ្សាយរួមគ្នាសម្អាតតផ្ទះយើង÷
ធ្វើយ៉ាងណាកម្លាំងចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំនៅក្នុងស្រុកតំបែរដែលមានផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ និងកន្លែងប្រមូលផ្តុំផ្សេងៗដោយអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង បើទទួលភ្ញៀវជាជនបរទេស ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យក្នុងម្នាក់ ៤លានរៀល (១,០០០ដុល្លារ) ឬលើសពីនេះទៅតាមស្ថានភាពល្មើស (ច្បាប់ក៏បានអនុវត្ត ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែង)។ប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។IMG_20260531_075012_043

You might like