(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ លោកឧត្ដមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន០៥ទីតាំង ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺមានទីតាំង ១/-នៅសាលារៀនចុងវ៉ា ស្ថិតក្នុងភូមិហ្លួង ឃុំឫស្សីក្រោក ២/-សាលាបឋមសិក្សាគំរូ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ៣/-សាលាបឋមសិក្សាឫស្សីក្រោក ៤/-ផ្សារចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំឫស្សីក្រោក ៥/-សាលាបឋមសិក្សាចំណោម ស្ថិតក្នុងភូមិចំណោមកេីត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕

