ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម នៅក្នុងមូលដ្ឋានខេត្តកណ្តាល និងប្រគល់កុំព្យូទ័រជូនដល់ក្រុមការងារទទួលបន្ទុកកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាមួយ ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគ.ល.ក។
ក្នុងឱកាសជួបសំដែងការគួសម ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគ.ល.ក បានមានប្រសាសន៍ថា៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានត្រៀមកិច្ចសហការពេញទំហឹងជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដែលមានតម្រូវការពីគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ហើយក្រុមការងារស្នើសុំកិច្ចសហការពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅពេលដែលក្រុមការងារចុះពិនិត្យនៅតាមកាស៊ីណូនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់នៅ Scams Online កុំឱ្យមាននៅក្នុងកាស៊ីណូ ហើយកិច្ចការទាំងអស់នេះ គឺជាកិច្ចការរួមដែលយើងចាំបាច់ត្រូវអនុវត្តដើម្បីលុបបំបាត់ឱ្យបាននូវបញ្ហា Scams Online ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានលើកឡើងថាក្នុ ងករណីរកឃើញកាស៊ីណូមួយណាដែលមានលួចបើក Scams Online នោះកាស៊ីណូ ទាំងនោះត្រូវដកអាជ្ញាប័ណ្ណតែម្ដង មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មតទៅទៀតបានោះឡើយ ហើយម្ចាស់អាជីវកម្មនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ Scams Online។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានសម្ដែងការរីករាយ ក្នុងការបានជួបសម្ដែងការគួរសម និងទំនាក់ទំនងការងារជាមួយជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីគ្រប់គ្រងសកម្មភាពល្បែងពាណិជ្ជកម្មនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល ហើយនៅពេលដែលយើងមានកិច្ចសហការជាមួយគ្នាបានល្អ ក្នុងការអនុវត្តកិច្ចការងារនេះ ឈានឱ្យទទួលបាននូវលទ្ធផលល្អ ដើម្បីគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះឱ្យបានជាប់លាប់ រក្សាបានទាំងប្រភពចំណូល និងរក្សាបានទាំងសណ្ដាប់ធ្នាប់សង្គមរបស់យើងទាំងមូល។
