ខេត្តកំពត.នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនប្រជាពលរដ្ឋចំនួន ១,០០០គ្រួសារ ក្នុងស្រុកកំពង់ត្រាច។
អំណោយដែលបានចែកជូននាពេលនេះ រួមមានអង្ករ និងថវិកា ដែលបានផ្ដល់ជូនចំគោលដៅដល់ គ្រួសារវីរកងទ័ពជួរមុខបងប្អូនភៀសសឹក កុមារកំព្រា
និងគ្រួសារដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច, ឯកឧត្តម អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា, អភិបាលរងខេត្តកំពត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីសរុបប្រមាណ ១,៥០០នាក់ នៅបរិវេណសាលាស្រុកកំពង់ត្រាច។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕

