លោកឧត្តមសេនីយ៍ទោ សុខ សំណាងខេត្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខ ទុក្ខ និងត្រួតពិនិត្យកងកម្លាំងនគរបាលការពារព្រំដែនគោក..!

ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី ស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកគិរីវង់អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងនគរបាលការពារព្រំដែនគោក ដើម្បីយកវត្ថុសំណាកធ្វើតេស្តរហ័សរកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការសហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩(COVID-19)។
មានមតិណែនាំក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ទាំងអស់ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងនាំយកសម្ភារៈឧបត្ថម្ភមួយចំនួនដូចជា: ទឹកសុទ្ធចំនួន៣២កេស ម៉ាស់ចំនួន៣២ប្រអប់ និងថវិកាមួយចំនួនជូនដល់លោកគ្រូពេទ្យជានគរបាលចំនួន០៥នាក់ ម្នាក់ៗទទួលបានថវិកាចំនួន(២០មុឺនរៀល)។

ទន្ទឹមនឹងនោះដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវតែអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ការពាឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំ និង៣ការពារផងដែរ៕FB_IMG_1626343833216 FB_IMG_1626343752409 FB_IMG_1626343757259 FB_IMG_1626343824017 FB_IMG_1626343821762 FB_IMG_1626343804182 FB_IMG_1626343801089 FB_IMG_1626343782863 FB_IMG_1626343779569 FB_IMG_1626343774788 FB_IMG_1626343772171

You might like