ឯកឧត្តមវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺរួមថ្នាក់ដឹកនាំបាននាំយកនូវទានព្រះវស្សាទៅប្រគេនព្រះសង្ឃ..!!

ថ្ងៃសុក្រ៧កើតខែទុតិយាសាឍ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម សៀង ទូច សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវទានព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន ០៩ វត្តនៅក្នុងស្រុកភ្នំស្រួច និងព្រះសង្ឃចំនួន ១៥វត្តនៅក្នុងស្រុកបរសេដ្ឋ ។

នាពេលនេះទេយ្យទានដែលត្រូវប្រគេនព្រះសង្ឃ សម្រាប់មួយវត្តៗ នាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ១គូ អង្គរ ៥០ គក មី២ កេសធំ ត្រីខ២យួរ ទឹកសុទ្ធ២កេស ភេសជ្ជៈ ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ គ្រឿងទេសច្រើនមុខផ្សេងទៀត រួមទាំងបច្ច័យកសាង និង ប្រគេនព្រះគ្រូចៅអធិការ និងព្រះសង្ឃមួយចំនួនផងដែរ។

បើទោះបីជាស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅបន្តយាយីក្នុងប្រទេសក៏ពិតមែន ក្នុងនាមជាពុទ្ធសាសនិកជន ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ នៅតែគោរពប្រតិបត្តិតាមគន្លងប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាពិសេសក្នុងរដូវកាលនៃព្រះវស្សានេះ ដែលយើងទាំងអស់គ្នាតែងតែប្រគេននូវទៀនព្រះវស្សា និងទេយ្យទានទាំងឡាយសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សារយៈកាល៣ខែក្នុងទីអារាម ដោយមិនអាក់ខាន។ ជាមួយគ្នាផងដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា។

សូមជនរួមជាតិទាំងអស់អនុមោទនានូវកុសលផលបុណ្យនៃការធ្វើកិច្ចសង្ឃទាននាឱកាសនេះ សូមបងប្អូនបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។FB_IMG_1626431174778 FB_IMG_1626431167217 FB_IMG_1626431181682 FB_IMG_1626431184264 FB_IMG_1626436441962 FB_IMG_1626436455221

You might like