ព្រឹកថ្ងៃសៅវ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោ ភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្នុងនាមជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិការនាយកដ្ឋានធនធាន មនុស្ស តំណាងលោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំមន្រ្តីរាជការ ប្រារព្ធពិធីដាំដើមឈើ ដើម្បីអបអរសាទរទិវា រុក្ខទិវា ៩ កក្កដា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ការដាំឈើដែលបានរៀបចំឡើងនាពេលនេះ មានអត្ថន័យនយោបាយ និងមានសារសំខាន់ដ៏ខ្ពង់ខ្ពស់សម្រាប់បំផុស ស្មារតីមហាជនឱ្យបានយល់ដឹងអំពីគុណប្រយោជន៍ នៃដើម ឈើ ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការដាំដើមឈើ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើន នៃប្រ ទេសជាតិ។
ម៉្យាងទៀតការដាំដើមឈើនាឱកាសនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្ដែងនូវការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ពីរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសពិសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃ តងនៅតាមបណ្តាក្រុង/ស្រុក នីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE “។
ការដាំឈើនៅតាមសាលារៀន និង វត្តអារាមនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណ ភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀនវត្តអា រាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកណ្ដាល ឯកឧត្តមជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់យកទីតាំង នៅតាមទីសាធារណៈ វត្ត អារាម មណ្ឌលសុខភាព សាលារៀនណាមួយ សម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូល រួមសកម្មភាពដាំដើមឈើរួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យបានដុះលូត លាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។
ឯកឧត្តមក៏បានជម្រាបផងដែរថា ការដាំដើមឈើមានសារសំ ខាន់ណាស់ ប៉ុន្តែការសំខាន់ជាងនេះទៅទៀត គឺការថែទាំដើម ឈើឱ្យរស់លូតលាស់ល្អ វាជាការប្រសើរបំផុត៕

