ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១
នេះលោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រដែលជីវភាពខ្វះខាតចំនួន៤០គ្រួសារនៅភូមិព្រែកតាពៅ សង្កាត់ព្រែប្រា ។
លោកអភិបាលខណ្ឌច្បារអំពៅក៏បានពាំនាំយកអំណោយចែកជូនចំនួន៤០
គ្រួសារក្នុង១គ្រួសារត្រូវទទួលបានអង្ករ១០គក្រ,ឃីត១កញ្ចប់ ( ត្រីខ ១យួរ, មី ៦កញ្ចប់, តឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាសចំនួន ២០) ។
ឆ្លាតក្នុងឱកាសនោះដែរលោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា បច្ចុប្បន្នជំងឺកូវីដ១៩កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកក្នុងនោះកម្ពុជាយើងក៏មានការឆ្លក្នុងព្រឹត្តិកាសហគមន៍២០កុម្ភៈដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ កុំឲ្យជំងឺនេះឆ្លងរីករាលដាល បន្តទៀតត្រូវផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នាដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាដែលបានដាក់ចេញគឺវិធានការ ៣ការពារនិង៣កុំ ជាពិសេសនៅក្នុងបណ្តាភូមិឃុំរបស់បងប្អូនទាំងអស់គ្នាត្រូវចូលរួមយុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដនេះផងដែរ ៕

