ឯកឧត្តមអ៊ុនចាន់ដាអញ្ជើញ ចុះពិនិត្យអំពីវឌ្ឍនភាព សមិទ្ធផលថ្មីនៃច្រាំងព្រែកកុយស្រុកកងមាសខេត្តកំពង់ចាម..!!

ឯកឧត្តមអ៊ុនចាន់ដាអញ្ជើញ
ចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់ច្រាំងព្រែកកុយគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាបានលេចឡើងជារូបរាងផ្តើមចេញគឺច្រាំងព្រែកកុយមួយដែលស្ថិតនៅក្នុងស្រុកកងមាសខេត្តកំពង់ចាម។

បន្ទាប់ពីច្រាំងព្រែកដ៏ធំមួយនេះបានបាក់ស្រុតដែលបង្កឡើងដោយសារទឹកជំនន់កាលពីឆ្នាំកន្លងទៅបានបាក់ធ្វើឱ្យស្រុតនូវលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងរួមនិងផលដំណាំជាច្រើនទៀតក៏ត្រូវបានរងផលប៉ះពាល់យ៉ាងដំណំផងដែរ។

បើតាមមន្ត្រីបច្ចេកទេសធនធានទឹកបានជម្រាបជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ថា ការសាងសង់ច្រាំងព្រែកកុយ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស មានប្រវែង ៥៥០ម៉ែត្រ បច្ចុប្បន្នក្រុមជាងកំពុងដំណើរការសាងសង់ជាធម្មតាទោះមានឧបស័គ្គខ្លះដោយសារជំងឺកូវីដ-១៩ ដ៏ដោយ ហើយក្រុមមន្ត្រីបច្ចេកទេសបាន អេះអាងថាសំណង់មួយនេះរួចរាល់១០០% នៅមុនរដូវទឹកឡើងឆ្នាំ២០២១នេះ។FB_IMG_1626510021370 FB_IMG_1626510036175 FB_IMG_1626510028418 FB_IMG_1626510032693 FB_IMG_1626510025588

You might like