កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តព្រៃវែង.!!

ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។ ក្នុងនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានរបៀបវារៈចំនួន៤ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
១-ពិនិត្យ និងអនុម័ត​ លើការកសាងផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២២-២០២៤ និងការរៀបចំគម្រោងចំណូលចំណាយថវិការសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រត្តិបត្តិការពិសេស របស់ខេត្តព្រៃវែង។
២-ពិនិត្យ និងអនុម័ត លើកការរៀបចំគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងការរៀបចំផែនការយុទ្ធសាស្ត្រថវិការរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២-២០២៤។
៣- ពិនិត្យ និងអនុម័ត លើការបែងចែកតួនាទី ភារកិច្ចរបស់គណៈអភិបាលខេត្ត។
៤- បញ្ហាផ្សេងៗ៕FB_IMG_1626844675746 FB_IMG_1626844679093 FB_IMG_1626844688130

You might like