លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារខែកក្កដានិងលើកទិសដៅអនុវត្តបន្តតាមរយៈប្រព័ន្ធអនឡាញZoom meeting

នៅថ្ងៃ​ទី២៦ ខែខែកក្កដាឆ្នាំ​២០២១​ វេលាម៉ោង០៨ ៖០០នាទី លោកឧត្ដមសេនីយ៍​ទោ​សិទ្ធិ ឡោះស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត តាមរយៈប្រព័ន្ធអនឡាញ ( Zoom meeting) ៖

១-ពង្រឹង​លេីផែនការ​យុទ្ធ​សាស្ត្រ​ បង្ការ​ទប់ស្កាត់​ ការពារកុំឲ្យមានឆ្លងរាលដាល​ជំងឺ​កូវីដ​-១៩​ ក្នុងសហគមន៍

២-ពង្រឹង​លេីការគ្រប់គ្រងចំពោះពលរដ្ឋចំណូលស្រុក​/ចំណាកស្រុក តាមមូលដ្ឋាន

៣-ពង្រឹង​ការ​ ការពារក្នុងតាមបណ្ដាមណ្ឌលធ្វេីចត្តាឡីស័ក​ មណ្ឌលព្យាបាល និងនៅតាមមន្ទីរពេទ្យ និងកងកម្លាំងដែលចុះយាមផ្ទាល់

៤-គ្រប់មេបញ្ជាការវរះ ត្រូវដោះស្រាយធ្វើជម្រកឲ្យបានសមរម្យសម្រាប់កងកម្លាំងជួរមុខនៅតាមព្រំដែនស្នាក់នៅនិងបំពេញការងារ នារដូវវស្សា

៥-ពង្រឹង​ លើការល្បាតជាប្រចាំតាមមូលដ្ឋាន និងតាមខ្សែបន្ទាត់ព្រំដែន និង ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

៦-ពង្រឹង​លេីវិធានការ​ សុខាភិបាល​ ​និងអនុវត្តតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​ របស់សម្ដេចតេជោ​ បីកុំ​ បីការពារ​

៧-ពង្រឹងវិន័យ គ្រប់គ្រងវត្តមានកម្លាំង ការស្លៀកពាក់ឯកសណ្ឋាន ត្រូវធ្វើយ៉ាងណាឲ្យសក្កិសមជានគរបាលជាតិ

៨-ពង្រឹងក្រុមប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ នៅស្នងការដ្ឋាននគរបាលខេត្ត​ និងតាមបណ្ដាអធិការរដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ,វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ដើម្បីទទួលសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍​ ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍២៤/២៤ម៉ោង។

កិច្ចប្រជុំនេះ មានសមាជិក ចូលរួម លោក លោកស្រីឧត្តមសេនីយ៍វរសេនីយ៍ស្នងការរងលោក លោកស្រី វរេសនីយ៍នាយការិយាល័យ លោកអធិការ អធិការរងក្រុង ស្រុកទាំង ៩លោក មេបញ្ជការមេបញ្ជការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤សរុប ចំនួន៨១រូប។FB_IMG_1627309540877 FB_IMG_1627309551374 FB_IMG_1627309544096 FB_IMG_1627309558905 FB_IMG_1627309567148 FB_IMG_1627309563165

You might like