នៅថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង មាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃការសា្ថបនាផ្លូវក្រាលកៅពីរជាន់ប្រភេទ DBST ចំនួន ២ គម្រោងដូចខាងក្រោមនេះ ៖
-គម្រោងទី១៖ ប្រវែង ២ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រោលគោល ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
-គម្រោងទី២៖ ប្រវែង ១ ៧០០ ម៉ែត្រ ទទឹង៦ ម៖ែត្រ ជាគម្រោងផ្លូវស្តារឡេីងវិញពីការខូចខាតដោយសារទឹកជំនន់ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់។
គម្រោងទាំង ២ នេះអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្ថុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។
បន្ទាប់ពីបានពិនិត្យរួចគណៈកម្មការបានសម្រេចទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរផ្លូវគម្រោងទី១និងសម្រេចទទួលយក ១០០% ផ្លូវក្នុងគម្រោងទី២ ៕

