លោកឧត្តមសេនីយ៍ទោ សុខ សំណាងអញ្ជើញបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខកម្លាំងនគរបាលប្រចាំការគោលដៅបិទខ្ទប់

ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ០៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងដូនកែវ” អញ្ជើញបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខកម្លាំងនគរបាលប្រចាំការគោលដៅបិទខ្ទប់បរិវេណវត្តសីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ “។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កម្លាំងនគរបាលប្រចាំការគោលដៅតំបន់បិទខ្ទប់រួមមាន៖ មីចំនួន ២០កេស ទឹកបរិសុទ្ធចំនួន ២០កេស ម៉ាស់ចំនួន ១០ប្រអប់ ទឹកអាល់កុលចំនួន៣០លីត្រសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ មានមតិសំណេះសំណាលនាពេលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញើទៅកាន់កងកម្លាំងដែលប្រចាំការនៅទីនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគថ្មីនេះហៅថា(Dalta)វាបំលែងខ្លួនងាយឆ្លងណាស់។ ទន្ទឹមនឹងនោះដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩) ត្រូវតែអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕FB_IMG_1627519074876 FB_IMG_1627519119917 FB_IMG_1627519079097 FB_IMG_1627519082050 FB_IMG_1627519109852 FB_IMG_1627519071917

You might like