តាកែវ៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈខេត្តតាកែវ រួមជាមួយ លោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងអាជ្ញាធរក្រុង អញ្ចើញចូលរួមដាំ ដើមកក្ងោក ពូជផ្កាលឿង ចំនួន ៣០០ដើម ស្របតាមចិញ្ចើមផ្លូវជាតិ២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់វិមានឯករាជ្យ ដើម្បីលម្អរសោភ័ណ្ឌភាពទីក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ឱ្យកាន់តែមាន ភាពស្រស់បំព្រង ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ធ្វើការដាំកូនឈើជាប្រភេទដើមផ្កាក្ងោកនេះ វាធ្វើឱ្យនៅ អមសងខាងតាមដងផ្លូវនេះ គឺដើម្បីសោភណភាពនៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះវានឹង ធ្វើឱ្យតំបន់នេះមានសោភណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើនៅរដូវប្រាំង តែងចេញ ផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែក លើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ ដូរជូនដល់ភ្ញៀវ ទេសចរផងដែរ។
បើតាមការបញ្ជាក់ពី លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានឱ្យដឹងថា កូនឈើដើម ក្ងោក ពូជផ្កាលឿងនេះ គឺជា អំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ដល់ជូន រដ្ឋបាលខេត្ត តាមរយះមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីធ្វើការដាំកែលម្អរសោភ័ណ្ឌ ភាពក្រុងដូនកែវរបស់យើង៕

