លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប បានចាត់តំណាងដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរក្រុងចុះផ្សព្វផ្សាយស្តីពីការដាក់ចេញនូវយុទ្ធនា ការពង្រឹងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19..!

ខេត្តកែប៖ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត លេខ០៣២/២១ ស.ស.រ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-19 ក្នុងភូមិសាស្ត្រខេត្តកែប អោយមានប្រសិទ្ធភាពខ្ពស់ នៅព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានរៀបចំ និងចាត់តាំង លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរង ដឹកនាំកម្លាំង ចុះសហការជាមួយអាជ្ញាធរក្រុង អនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19 នៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងភូមិសាស្ត្រខេត្តកែប ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម និងការមកដល់នៃរលកទី៣នៃការឆ្លងរាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-19 បណ្ដាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។
ដោយបានផ្សព្វផ្សាយ ហាមឃាត់នូវរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖ នូវរាល់ការធ្វើសកម្មភាព មុខរបរអាជីវកម្ម និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ ប៊ៀរហ្គាឌិន រមណីយដ្ឋាន សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងសម្ដែងសិល្បៈ សារ:មន្ទីរ ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា និងរាល់សកម្មភាព នៃការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរាល់ការជួបជុំ តាមហាងទំនិញគ្រប់ប្រភេទការជួបជុំតាមទីសាធារណៈនានា ដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើនត្រូវហាមឃាត់ចាប់ពីម៉ោង២១:00នាទីដល់ម៉ោង៣:០០នាទី ព្រឹក ជាកំហិត។ ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវបានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ៕FB_IMG_1627718493862 FB_IMG_1627718451160 FB_IMG_1627718457087 FB_IMG_1627718461921 FB_IMG_1627718446032 FB_IMG_1627718468956 FB_IMG_1627718476397 FB_IMG_1627718480196

You might like