លោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការវរសេនាតូចព្រំដែនគោក៩១១ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងឈរជើងកម្ពុជា-ថៃ

ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកវរសេនីយ៍ឯកសូ ចាន់ណារីមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ ដឹកនាំមេបញ្ជាការរងអមដំណើរគណៈប្រតិភូរបស់អគ្គស្នងការនគរបាលជាតិដែកដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ូ សាគុណអគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរងបានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់ជាទីបំផុតដើម្បីទប់ស្កាត់ធានាឲ្យខានតែបាននូវប្រជាពលរដ្ឋណាឬជន
បរទេសណាដែលត្រូវលួចឆ្លងដែនចូលដោយខុសច្បាប់គ្រប់បណ្តាគោលដៅទាំងអស់ត្រូវយកចិត្ដទុកដាក់រឹតបន្តឹងនិងល្បាតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងដាច់ខាតគ្រប់បណ្តាគោលដៅប៉ុស្ដិ៍នៃវរសេនាតូចនគរបាលការពារព្រំដែនជាពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរឬជនបរទេសចូលតាមគ្រប់រូបភាពដើម្បីមានវិធានការតាមផ្លូវច្បាប់៕FB_IMG_1627738712266 FB_IMG_1627738762445 FB_IMG_1627738775246 FB_IMG_1627738704494

You might like