លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមាមជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រីរ៉ែម វីរះ ស្នងការរងទទួលផែនការងារសេនាធិការលោកវរសេនីយ៍ឯក វ៉ាត ចន្ថា នាយការិយាល័យ គណនេយ្យនៃស្នងការដ្ឋាននគរបាលខេត្ត រួមសហការី បានបន្តចុះសួសុខទុក្ខ និងត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ កងកម្លាំង ដែលឈរជើង បិទខ្ទប់នៅតាមព្រំប្រទល់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យកម្លាំងវរះនគរបាលការពារព្រំដែនគោកលេខ៨៩១/៨១៥ កម្លាំងធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ រួមមាន គ្រឿងឧបភោគ បរិភោគ ទឹកសុទ្ធ៨០កេស ម៉ាស់ចំនួន២,៥០០ ម៉ាស់និងកាបាំងមុខចំនួន៤០ ចែកជូនកងកម្លាំងបិទខ្ទប់ផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់កង់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឲ្យបានខ្ពស់ អំឡុងពេលបំពេញបេសកកម្មនឹងអនុវត្តឱ្យបាននូវវិធានការសុខាភិបាលគឺកុំភ្លេច ៣កុំ ៣ការពារ៕

