លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ ប្រជុំផែនការងារតាមរយៈវីឌីអូពីចម្ងាយZOOM..!!

នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផែនការងារសណ្ដាប់ធ្នាប់តាមរយៈវីឌីអូពីចម្ងាយ ZOOM ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ លោកនាយ នាយរងការិយាល័យ នាយផ្នែក ចំណុះផែន និងលោកអធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុក ទាំង០៧ ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំបន្ថែមដល់សមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអោយខានតែបានរួមមាន ៖
១-បន្តពង្រឹងក្រមសីលធម៌ វិន័យសម្លៀកបំពាក់ ឥរិយាបទ
២-គោរពច្បាប់ បទបញ្ជា និងសហការល្អជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់
៣-ត្រូវបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដោយគោរពវិធានការសុខាភិបាល
៤-ពង្រឹងរបៀបរបបក្នុងការរាយការណ៍
៥-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង

លោកឧត្តមសេនីយ៍ស្នងការ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុង និងក្រៅខេត្តត្បូងឃ្មុំ សូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ( Covid-19)។FB_IMG_1628512776552 FB_IMG_1628512755925 FB_IMG_1628512759331 FB_IMG_1628512762815 FB_IMG_1628512765798

You might like