កិច្ចប្រជុំការងាររៀបចំការចាក់វ៉ាក់សាំងដូសជម្រុញដូសទី៣​ជូនអតីតយុទ្ធជន តាមរយៈវីឌីអូពីចម្ងាយ Zoom Meeting

ថ្ងៃអង្គារ ២ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​ ១០ ខែសីហាឆ្នាំ២០២១​
លោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ប្រធាគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ បា​នដឹកនាំកិច្ចប្រជុំការងាររៀបចំការចាក់វ៉ាក់សាំង ដូសជម្រុញ ឫដូសទី៣ជូនសមាជិក
សមាគមអតីតយុទ្ធជន តាមរយៈកម្មវិធីវីដេអូ Zoom Meeting ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានគណៈកម្មាធិការ សអក ខេត្ត លោកប្រធាន អនុប្រធាន គណៈកម្មាធិការ សអក ក្រុង ស្រុក លោកប្រធាន អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ខេត្ត និងលោកលោកប្រធាន អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ក្រុង ស្រុក ដោយដាក់ចេញនូវផែនការមួយចំនួន មានដូចខាងក្រោមៈ
-រៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង នៅតាមបណ្ដា ក្រុង ស្រុក ។
-បែងចែកក្រុមការងារ​ចុះត្រួតពិនិត្យសម្របសម្រួស ដំណើរការចាក់វ៉ាក់សាំង តាមបណ្ដា ក្រុង ស្រុក ។​
-ធ្វើការផ្សព្វផ្សាយដល់អតីតយុទ្ធដែលបានចាក់វ៉ាក់សាំងដូសទី២ និងត្រៀមចាក់វ៉ាក់សាំងដូសទី៣
-រៀបចំក្រុ​មការងារដឹកជញ្ចូនអតីតយុទ្ធជន ទៅចាក់វ៉ាក់សាំង
-ត្រៀមចុះសួរសុខទុក្ខអតីតយុទ្ធជន
លោកឧត្តមសេនីយ៍ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត សូមអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ដែលបានចាក់វ៉ាក់ដូសទី២ រួចត្រៀមខ្លួនចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ ឫដូសទី៣ និងសូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ( Covid-19)។FB_IMG_1628597945509 FB_IMG_1628597968535 FB_IMG_1628597964562 FB_IMG_1628597960490 FB_IMG_1628597955889

You might like