កម្លាំងអន្តរាគមន៍នៃអធិការ ដ្ឋាននគរបាលក្រុងបាត់ ដំបងចាប់មុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ !

ថ្ងៃទី10.8.2021 វេលាម៉ោង13:30នាទី នៅភូមិអង់ សង្កាត់អូរចារក្រុងបាត់ដំបង អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់តាំងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបករណីគាស់ទំលុះទំលាយផ្ទះប្រជាពលរដ្ឋនៅភូមិ-សង្កាត់ខាងលើ កាលពី់ថ្ងៃទី7.8.2021 ។ មុខសញ្ញាឈ្មោះ ចន ឧត្តម ហៅតង ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង រួចខ្លួនសារភាពថាពិតជាបានធ្វើសកម្មភាពគាស់ទំលុះទំលាយនៅភូមិ-សង្កាត់ខាងលើ ពិតប្រាកដមែន សមត្ថកិច្ចដកហូតបានដែកស្វានចំនួន 1, ធុងទឹកកកធំ 1 , តុអេណុក 1, ខ្សែរកាបប្រវែង 5ម៉ែត្រ, ទ្វារឈើ 1សន្លឹក និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យរួមនិងវត្ថុតាង ដែលកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ។FB_IMG_1628607434789 FB_IMG_1628607437384

You might like