ប្រធាន​ស្នាក់ការ គយ​ចល័ត​ផ្លូវជាតិ លេខ​១ស្ថិតនៅក្នុង ស្រុក​កៀនស្វាយឃុំ​បន្ទាយ ដែក កំពុង​សប្បាយចិត្ត​ប្រមូល​លុយលើក្រុមអាជីវករ​ដឹកទំនិញគ្រប់​ប្រភេទ

10/08/2021
ប្រធាន​ស្នាក់ការគយ​ចល័ត​ផ្លូវជាតិ លេខ​១ស្ថិតនៅក្នុង ស្រុក​កៀនស្វាយឃុំ​បន្ទាយដែក កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ក្រុមអាជីវករ​ដឹកទំនិញ គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរបាន​យ៉ាង​រលូន​?
កណ្ដាល ÷ តាម​ប្រភពពី​ក្រុម​ឈ្មួញដែល​នាំចូល​ទំនិញពី​ស្រុក​យួនឆ្លងកាត់​ខេត្ត​ស្វាយរៀងនឹង​ខេត្តព្រៃវែង មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ ដឹក​បន្លែ ផ្លែឈើ គ្រឿង​ម្ទេស​គ្រប់មុខ ដល់​ចំណុច ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ឈ្មួញ​ទាំងនោះ​ចូល​បង់លុយ ទៅ​អោយ​មន្ត្រី​គយ ចាប់ពី​៥​មុឺន​ទៅ​១០​មុឺន​រៀល ក្នុង​មួយ​រថយន្ត​ជា​កំហិត បើមិន​បង់​តាម​ការកំណត់​នោះទេ ត្រូវ​ចាប់​រថយន្ត​រក្សា​ទុក្ខ រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​

​ជាក់ស្តែង តា​កុង រ​ថយ​ន​ដឹក​ពូកនឹង​សំភារៈ​គ្រឿងសំណង់​ផ្សេងៗតាម​ប្រភេទឡាន​សាន់​យ៉ុង កូរ៉េ សម្រុក​ដឹកជញ្ជូនយកទៅលក់​នៅ​ភ្នំពេញនឹង​តាម​បណ្តាល​ខេត្ត​នាៗចូល​បង់លុយ អោយ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ប្រចាំ​នៅ​ស្នាក់ការ ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក បានឲ្យដឹងថា រាល់ថ្ងៃនេះ មន្ត្រី​គយ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក គឺ​ដោយសា​រអាង​លោក អន សុីនួន មេ​គយ​ខេត្តកណ្តាល នៅ​ពីក្រោយ​ខ្នង​ចាំ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន ទេីប​ស្នាក់កា​រគយ​ចល័ត​ផ្លូវជាតិ លេខ​១ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

​ជាងនេះទៅទៀត លោក អន ស៊ីនួន ប្រធានការិយាល័យ​គយ​ខេត្តកណ្តាល កំពុង​ល្បីល្បាញ​គាប​សង្កាត់ បញ្ជា​អោយ​មន្ត្រី​គយ​ចល័ត ក្រោម​ឱវាទ​ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក យកលុយ ពី​មេ​ឈ្មួញ​ធំៗ​នាំ​ទំនិញ​គ្រប់មុខ ចេញ​ពី​ព្រំដែន​បុស​មន នឹង​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ឆ្លងកាត់​ខេត្ត​ស្វាយរៀង នឹង​ខេត្តព្រៃវែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចូល​មក​ទឹកដី​ខេត្ត​កណ្តាល បាន​យ៉ាង​សុខ​ស្រួល ក៍​ដោយសារ​មាន​ការបើកភ្លេីង​ខៀវ​ពីណាក់ មេ​គយ​កណ្តាល​នោះ​ផងដែរ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង លោក អន ស៊ីនួន ប្រធានការិយាល័យ​គយ​ខេត្តកណ្ដាល បានឲ្យដឹងថា ស្នាក់ការ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ នៅ​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះ ដោយសារ​អាងខ្នង នៅ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ហេតុនេះ​ទើប ក្រុម​មន្ត្រី​គយ​ចល័ត ផ្លូវជាតិ​លេខ​១ ហ៊ាន​អោយ​ឈ្មួញ​គ្រាក់ៗ តម្រូវអោយ ចូល​បង់លុយ ដឹកទំនិញ ទាំង​យប់​ទាំង​ថ្ងៃ ជា​ថ្នូរ​មិន​បង្ក្រាប រាល់​ទំនិញគេចពន្ធ នឹង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ នឹង​ចំណីអាហារ​ហួស​គុណភាព ធ្វើ​ប៉ះពាល់​សុខភាព ពលរដ្ឋ​ខ្មែរ ជាពិសេស​បាត់បង់​ថវិការ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។​

​មេ​ឈ្មួញ​ធំៗ នឹង​អាជីវករ រកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច បាន​ត្អូញត្អែរ​អំពាវនាវ ដល់​លោក អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ មេតា្ត​ចាត់វិធានការ ក្តៅ​ទៅលើ​លោក អន​ស៊ី នួន មេ​គយ​ខេត្តកណ្តាល នឹង​មន្ត្រី​គយ​ប្រចាំ​ស្នាក់ការ ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ កំពុង​សំបូរ​រឿងអាស្រូវ​ពុករលួយ ល្បីល្បាញ​យកលុយ ពី​មេ​ឈ្មួញ​នឹង​អាជីវករ ដឹកទំនិញ សម្ងំ​ចែកគ្នា​រកមានបានដើម្បីយកដាក់​លុយ​ក្នុង​ហោប៉ៅ យ៉ាង​ត្រជាក់ចិត្ត​តែម្តង៕FB_IMG_1628612415000 FB_IMG_1628612418341

You might like