ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានអញ្ជើញចូលរួមប្រជុំស្តីពីបច្ចុប្បន្ន ភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទឌែលតា (Delta)..!!

ថ្ងៃអង្គារ ២ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​ ១០ ខែសីហាឆ្នាំ២០២១​
ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។

កិច្ចប្រជុំនេះ ក៍មានការចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំនៃទីស្តីការក្រសួងមហាផ្ទៃ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកក្នុងខេត្តព្រៃវែង ព្រមទាំងសមាសភាពថ្នាក់ក្រោមជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកងកម្លាំងទាំងបី ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះវត្តមានសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំនេះ ដែលសម្ដេចបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះស្ថានភាពរស់នៅ និងការប្រឈមផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រារងគ្រោះ និងការលំបាកក្នុងខេត្តព្រៃវែងដើម្បីមានវិធានការជួយអន្តរាគមន៍ និងផ្ដល់ជំនួយផ្សេងៗ គ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ខ្ញុំបាទ ក៍សូមថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលគ្រប់ស្ថានការ សំដៅពង្រឹងស្ថានភាពក្នុងបណ្តាក្រុង-ស្រុកនីមួយៗ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពជាទីមោទនៈ។

ជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត សូមគោរពជូនពរ សម្តេចក្រឡាហោម និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំទាំងមូល សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវនាពេលនេះ៕FB_IMG_1628614223441 FB_IMG_1628614230095 FB_IMG_1628614233546 FB_IMG_1628614236401 FB_IMG_1628614271062 FB_IMG_1628614198565

You might like