ឯកឧត្តមគួច ចំរើនអភិបាល ខេត្តអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអគារស្នាក់នៅរបស់កងទ័ពចំនួន០២អាគារ.!!

ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអគារស្នាក់នៅរបស់កងទ័ពចំនួន ០២អាគារ កម្ពស់ ០២ជាន់ នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា អាគារទាំងពីរខ្នងដែកកំពុងស្ថាបនានេះគឺបានចាប់ផ្ដើម កសាងកាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ ២០២១មក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភអាគារស្នាក់នៅចំនួន២អគារ ក្នុងមួយអាគារមានកម្ពស់ពីរជាន់ ដែលមានទទឹងជាង ១០ ម៉ែត្រនិងបណ្ដោយ ៣៦ ម៉ែត្រក្នុងមួយអាគារ ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ហើយចំពោះអាគារទាំងពីរនេះ គឺសម្រាប់ការស្នាក់នៅរបស់កងទ័ពក្នុងការហ្វឹកហ្វឺន និងការស្នាក់នៅរបស់កងអន្តរាគមន៍ ចំពោះការស្ថាបនាអាគារទាំងពីរមកដល់ពេលនេះ គឺរួចរាល់បានប្រមាណជា៦៥%ហើយ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បង្កើនការយកចិត្តទុកដាក់ស្ថាបនាសាងសង់ឲ្យបានលឿន មានគុណភាព សាងសង់ទៅតាមគំរូប្លង់ ដែលបានគ្រោងទុក និងឆាប់បានដាក់ឱ្យកងទ័ពស្នាក់នៅដើម្បីបម្រើប្រទេសជាតិមាតុភូមិនិងប្រជាពលរដ្ឋ ។FB_IMG_1628758570965 FB_IMG_1628758531229 FB_IMG_1628758561263 FB_IMG_1628758521626 FB_IMG_1628758587039

You might like