ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អញ្ជើញបន្តចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងម្ជុលទី៣(ដូសជំរុញ) ជូនយោធិន និងគ្រួសារទ័ពជើង អាកាស និងកងហោះប្រតិភូជាន់ខ្ពស់នៅមូលដ្ឋានពោធិចិនតុង។
យោងតាមការសិក្សាស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោក ក៏ដូចជាការបម្រែបម្រួល និងការវិវត្តថ្មី របស់វីរុសកូវីដ- 19 មានច្រើនប្រភេទ និងមានហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ ជាពិសេសគំរាមកំហែងប្រជាពលរដ្ឋក្នុងតំបន់ និងនៅលើពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ តែងតែបានគិតគូរគ្រប់ជានិច្ចអំពីសុខទុក្ខ និងសុខុមាលភាពសាធារណៈរបស់ជនរួមជាតិយើងទាំងមូល។
ជាក់ស្ដែងថ្មីៗនេះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ បានប្រកាសឲ្យក្រសួងសុខាភិបាល ដំណើរការផ្ដល់សេវាវ៉ាក់សាំង ដូសទី៣ ឬហៅថាដូស ជំរុញប្រភេទ Astrazeneca ជូនក្រុមគ្រូពេទ្យជួរមុខ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងក្រុម គ្រួសារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឲ្យបានទាន់ពេលវេលានូវ ប្រភេទវីរុសកូវីដ-19 បម្លែងថ្មីប្រភេទដែលតា ( Delta )។

