លោក ញ៉ាញ់ ជាបហ៊ង ប្រធានកិត្តិយសដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា

ព្រឹក ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោក ញ៉ាញ់ ជាបហ៊ង ប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំលោក លោកស្រី អនុប្រធានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម សរ សុពុត្រា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធវីដេអូ Zoom ។

ឆ្លៀតឱកាសនោះផងដែរក្រោយបញ្ចប់កិច្ចប្រជុំតាម Video Zoom លោកប្រធាន ក៍បានសំណេះសំណាលជាមួយសមាជិក សមាជិកា វិស័យធនធានទឹក ពិនិត្យលើលទ្ធផលការងារកន្លងមក និងផែនការអនុវត្តបន្ត ដើម្បីចូលរួមចំណែកជាមួយ ស ស យ ក ខេត្ត និងការដាក់ផែនការរបស់ថ្នាក់ដឹកនាំបន្ត ។FB_IMG_1628923535416 FB_IMG_1628923566033 FB_IMG_1628923557659 FB_IMG_1628923538310 FB_IMG_1628923549466

You might like