យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រយៈពេល ៣៨ថ្ងៃស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ..!!

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែសីហាឆ្នាំ២០២១ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះចែកម៉ាស និងអាល់កុលជូនដល់មនុស្សចាស់ជរាព្រមទាំងសិស្សានុសិស្សក្នុងគ្រួសារក្រីក្រស្រុកត្រពាំងប្រាសាទ។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រយៈពេល ៣៨ថ្ងៃ ពិតជាលឿនខ្លាំងណាស់ នៅលើទឹកដីជាយដែន ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបំពេញបេសកកម្មរួមគ្នាដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

រយៈពេលបំពេញការងាររួមគ្នា៣៨ថ្ងៃនេះបានបង្កើតនូវមនោសញ្ចេតនាយ៉ាង
ជ្រាលជ្រៅ ប្រកបដោយក្តីគោរពនិងបានដក់ជាប់នូវទឹកចិត្តស្រលាញ់លើសពីការចាក់វ៉ាក់សាំងបង្ការនាពេលកន្លងមកទៅទៀត។

កត្តាទាំងនេះហើយ ដែលបានធ្វើឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីនៅតែបន្តរៀបចំបង្កើតកម្មវិធីអប់រំសុខភាព និងបន្តចែករំលែករហូតដល់នាទីចុងក្រោយ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានីចំនួន៥២នាក់ រួមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហាំង ម៉េង (អភិបាលស្រុកត្រពាំងប្រាសាទ) និងមន្រ្តីមូលដ្ឋានតាមឃុំ នីមួយៗ បានចែកម៉ាស អាល់កុល និងអប់រំសុខភាពស្តីអំពី វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងការធ្វើអនាម័យខ្លួនប្រាណ ដល់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ នៅស្រុកត្រពាំងប្រាសាទ ដោយធ្វើការបែងចែកជា៤តំបន់ ស្របតាមទីតាំងនៃមណ្ឌលចាក់វ៉ាក់សាំងនីមួយៗដូចខាងក្រោម៖
១. តំបន់ទី១ នៅ បឋមសិក្សាដីក្រហម ក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១០នាក់ (ស្រី ៦នាក់) ដឹកនាំដោយលោកគ្រូពេទ្យ ដួង ណុយ និងលោកគ្រូពេទ្យ ហ៊ាង ទេព។
២. តំបន់ទី២ នៅបឋមសិក្សាអភិវឌ្ឍន៍ ភូមិព្រះប្រឡាយ ឃុំព្រះប្រឡាយ មានក្រុមការងារគ្រូពេទ្រស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៣នាក់ (ស្រី ១០នាក់) ដែលដឹកនាំដោយលោក វេជ្ជបណ្ឌិត លឹម រតនា និងកញ្ញាវេជ្ជបណ្ឌិត សោ ស្រីពេជ្រ។
៣. តំបន់ទី៣ នៅវត្តទំនប់ដាច់ ភូមិទួលពង្រ ក្នុងឃុំទំនប់ដាច់មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានីចំនួន១៨នាក់(ស្រី១៥នាក់) ដែលដឹកនាំដោយលោក អនុបណ្ឌិត សែម វុត្ត្រា កញ្ញា ប.រិឆ្មប យឹម សុកដា និងកញ្ញា ប.រិឆ្មប ជាប ពុធសុរិយ៉ា។
៤. តំបន់ទី៤ នៅបឋមសិក្សា ស្រែល្អ ភូមិ ក្នុងឃុំបាក់អន្លង់ មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១១នាក់ (ស្រី៨នាក់) ដែលដឹកនាំដោយលោកគ្រូពេទ្យ ស្រ៊ុន គឹមសេង និងកញ្ញាប.រិគិលានុបដ្ធាកសុខ ឡាង ។

សកម្មភាពមនុស្សធម៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានីទាំង៤ក្រុមបានបញ្ចប់នៅម៉ោង១០:០៧នាទីព្រឹក ដោយលទ្ធផលទទួលបានរួមមាន៖ ចែកម៉ាសចំនួន ១២០ប្រអប់ (១ប្រអប់ មាន៥០ម៉ាស) និងអាល់កុលចំនួន ២០០ដប (១ដបចំនុះ២៥០មីលីលិត្រ) ជូនប្រជាពលរដ្ឋ និងបានអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋប៉ូលីសទាហ៊ានប្រជាការពារភូមិ ក្រុមការងារចម្រុះ សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានចំនួន ៣១០នាក់និងព្រះសង្ឃ៦អង្គ(មានការប្រគេនបច្ច័យចំនួន ៦៣ម៉ឺនរៀល និងភេសជ្ជៈចំនួន៣កេះ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា និងកសាងរបងវត្ត)។

ក្មួយៗជាទីរាប់អាន! សកម្មភាពអប់រំសុខភាព និងការចែករំលែកនូវសម្ភារៈវេជ្ជសាស្រ្ត ក្នុងស្ថានភាពនេះ ពិតជាចាំបាច់ខ្លាំងណាស់សម្រាប់ការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនឹងបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ ព្រមជាមួយនឹងការកោតសរសើរ យ៉ាងខ្លាំងដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងការដែលបានបង្កើតនូវចំណងដៃចុងក្រោយមុនពេលចាកចេញពីទឹកដីជាយដែនមួយនេះ។

មុននឹងបញ្ចប់កម្មវិធី លោកអភិបាលស្រុកត្រពាំងប្រាសាទក៏បានថ្លែងអំណរ
គុណ និងបានជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ឱ្យជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរត្រលប់មកគេហដ្ធានវិញ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ពិតជាមានសេចក្តីរីករាយនិងរំភើបក្រៃលែងចំពោះសកម្មភាព ដ៏មានអត្ថន័យនិងប្រកបដោយគុណធម៌ទាំងនេះ ព្រោះថាវាគឺជាសកម្មភាពដែលកើតចេញពីទឹកចិត្តចេញពីក្តីស្រលាញ់ពីការសាមគ្គីភាពពិតៗរបស់ក្មួយៗដែលជាសមាជិក សមាជិកានៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និយាយជារួមនិងក្មួយៗដែលជាយុវជនទំពាំងស្នងឫស្សីនាពេលអនាគត។FB_IMG_1629246380541 FB_IMG_1629246383944 FB_IMG_1629246387756 FB_IMG_1629246390167 FB_IMG_1629246392684 FB_IMG_1629246402225 FB_IMG_1629246412583 FB_IMG_1629246424900

You might like