ឯកឧត្តមអភិបាលខេត្តតាកែវអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋនៅស្រុកបូរីជលសារនិងស្រុកទ្រាំង..!

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូន កុមារចាប់ពីអាយុ ១២ឆ្នាំ ដល់ ក្រោម ១៧ឆ្នាំ នៅវិទ្យាល័យសុខអានដូងខ្ពស់ ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ និងមណ្ឌលសុខភាព ព្រៃស្លឹក ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលបាន ទទួលការចាក់វ៉ាក់សាំង រួចក៏ពិតមែន តែសូមបងប្អូនបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់ រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បន្តធ្វើការអំពាវនាវដល់ មាតា បិតា និងអាណា ព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបាន គ្រប់ៗគ្នានៅតាមទីតាំងដែលអាជ្ញាធរមូលដ្ឋានបានធ្វើការជូនដំណឹងឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន៕FB_IMG_1629272453945 FB_IMG_1629272456868 FB_IMG_1629272478278 FB_IMG_1629272485439 FB_IMG_1629272489626

You might like