នៅថ្ងៃទី ២៥ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១:០០
នាទី នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី
កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ ឆឺត អធិការរង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាមុឺន នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោលបានចុះបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺៈ
១-ឈ្មោះ រេីន សាវិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
២-ឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមានៈ
១-ម្សៅ ក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៍សថ្លា ចំនួន០៦ថង់តូចទំងន់២,៣៥ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
២-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១
៣-ដែកកេះចំនួន០១
៤-ដែកសំរាប់ច្រកគ្រឿងញៀនចំនួន០១
៥-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ។
ករណីនេះ ជំនាញស្រុក បានកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។

