លោកឧត្តមសេនីយ៍ត្រីម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំបានអញ្ចើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធZoom Meeting.!!

ថ្ងៃពុធទី២៥ខែសីហា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធZoom Meeting រយៈពេល៩ខែនិងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានឱ្យប្រធានអង្គភាពថ្នាក់ក្រោមនីមួយៗលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយនិងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីដោះស្រាយជារួមកែសម្រួល និងដាក់ចេញនូវយុទ្ធវិធីថ្មីៗបន្ថែមទៀត ។

នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៧ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៤ ត្រូវពង្រឹងបន្ថែម ក្នុងការចុះល្បាតត្រួតពិនិត្យ នៅតាមបណ្ដាភូមិសាស្ត្រងាយរងគ្រោះរបស់ខ្លួន បង្កើនការផ្សព្វផ្សាយស្តីអំពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដើម្បីបង្ការទប់ស្កាត់ បទល្មើសផ្សេងៗ និង វិធានការរបស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋមេមត់ និងសួង បានលើកឡើងអំពី ភាពខ្លាំង-ខ្សោយ ក្នុងការដឹកនាំគ្រប់គ្រងបង្រា្កប ការងារទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានកោតសរសើរ ដល់បងប្អូនកងកម្លាំងមន្ត្រីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ គឺ អង្គភាពស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ យើងទទួលបាន លទ្ធផលល្អប្រសើរ ក្នុងការប្រតិបត្តិ (បទល្មើសផ្សេងៗថយចុះគួរឱ្យកត់សំគាល់) ។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍នៃស្នងការ នគរ​បាលខេត្តបានលើក
ឡើងអំពីសារៈសំខាន់នៃ សាមគ្គីភាព ដែលធ្វើឲ្យយើងទទួលបានលទ្ធផលល្អប្រសើរនៅក្នុងអង្គភាព ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរទាំង០២ លោកអធិការ ក្រុង-ស្រុកទាំង០៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ ៕FB_IMG_1629899962749 FB_IMG_1629899965447

You might like