អភិបាលខេត្តឧត្ដរមានជ័យ បានទទួលផ្លែមៀននិងផ្លៃតាង៉ែនចំនួន៥០តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទៅប្រគល់ជូនដល់កងទ័ព.!!

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យបានទទួលអំណោយនូវផ្លែមៀនស្រស់និងផ្លៃតាង៉ែនចំនួន៥០តោនដែលជា
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងការពារគោលដៅនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃនិងក្រុមគ្រូពេទ្យ ដែលកំពង់ឈរជើងទីនោះដើម្បីបានទទួលទាន ។

ឯកឧត្តមប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យ សូមគោរពថ្លែងអំណរគុណដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ចំពោះសម្តេចទាំងទ្វេរ ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់កូនចៅក្រោមឱវាទ ។

សូមគោរពជូនពរសម្ដេចទាំងទ្វេរ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវ បន្តដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសសូមឲ្យចៀសផុតពីជំងឺកាចសាហាវទាំងពួង ។IMG_20210826_104428_361 IMG_20210826_104432_141 IMG_20210826_104434_280

You might like