លោកអភិបាខេត្តឧត្តរមាន ជ័យអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនាំយកអំណោយរបស់សម្តេចទៅប្រគល់លោកយាយមានជន្មាយុ១០១ឆ្នាំ..!

នារសៀលថ្ងៃទី២៧ខែសីហាឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ អមដំណើរដោយឯកឧត្តមប៉ែន កុសល្យអភិបាលនៃគណៈអភិបាខេត្តឧត្តរមានជ័យបាននាំយកថវិការឧបត្ថម្ភចំនួន៣ លានរៀលនិង សំភារៈផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ដៃ លោកយាយ សូរ ញ៉ង់អាយុ ១០១ឆ្នាំ ជាកសិកររស់នៅភូមិ ពុរ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកយាយ សូរ ញ៉ង់ អាយុ ១០១ឆ្នាំ ដែលជាជនចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានបង្ហាញនូវក្តីរីករាយជាពន់ពេកក្រោយទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បាននាំយកប្រាក់រង្វាន់នេះ ទៅប្រគល់ជូនដល់ដៃលោកយាយ សូរ ញ៉ង់មាន នៅគេហដ្ឋានក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងក្នុងពេលប្រគល់រង្វាន់នោះថា រង្វាន់ជាថវិការ ៣ លានរៀន និងស្បៀងអាហារនេះ គឺជាការលើកទឹកចិត្តចំពោះលោកយាយ សូរ ញ៉ង់ ដែលបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំង ហើយស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង។ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីការវាយប្រហារនៃជំងឺកូវីដ១៩។ ព្រោះហេតុនេះហើយ ទើបសម្តេចតេជោ បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។


FB_IMG_1630072031759 FB_IMG_1630072035124 FB_IMG_1630072039854 FB_IMG_1630072042825

You might like