ឯកឧត្តមអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែសីហាឆ្នាំ២០២១និងលើកទិសដៅភារកិច្ចបន្ត

ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ជាមួយប្រធានមន្ទីរ-អង្គភាពជំនាញ និងអភិបាលក្រុង ស្រុក ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរវិស័យឲ្យកាន់តែមាន
ប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញ នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត តាមរយៈប្រព័ន្ធអនឡាញ(Zoom) នៅសាលប្រជុំសាលាខេត្ត។

អង្គប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗមួយចំនួនដែលបានគ្រោងទុក ជាពិសេសបានបញ្ជូលអំពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាកូវីដ-១៩ ដែលជាបញ្ហាចម្បងត្រូវបានលើកឡើង និងពិភាក្សាដើម្បីស្វែងរកវិធីសាស្ត្រទប់ស្កាត់ការរីករាលដាក់ជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមផែនការ ដើម្បីកុំឲ្យមានការរីករាលដាលក្នុងសហគមន៍ក្នុងភូមិសាស្ត្រខេត្តបន្តទៀត។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ កំពុងរីករាលដាល និងជាមុខព្រួញដ៏សំខាន់ដែលត្រូវទប់ស្កាត់មិនឲ្យរីករាលរីករាល ប៉ុន្តែរដ្ឋបាលខេត្តនៅតែអាចរក្សាបាននូវសន្តិសុខសណ្តាប់បានល្អប្រសើរ រួមទាំងបន្តសកម្មភាពនៃការអភិវឌ្ឍន៍ទៅមុខជាលំដាប់ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ផ្លូវ ស្ពាន សាលារៀន ដែលកំពុងបន្តសកម្មភាពស្ថាបនា និងជួសជុលជូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងសកម្ម៕FB_IMG_1630310891495 FB_IMG_1630310956393 FB_IMG_1630310944822 FB_IMG_1630310950297 FB_IMG_1630310898079 FB_IMG_1630310901065

You might like