លោកស្រីហេង សុខគង់អនុសាខាកាកបាទក្រហមដូនពេញនាំអំណោយមនុស្សធម៌ចែកបងប្អូនក្រីក្រស្រ្ដីមេមាយអ្នកផ្ទុកមេរោគអេដស៍.!

នៅរសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥,០០នាទី លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង លោកស្រី នូ ថាវរី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្ដីមេមាយ អ្នកផ្ទុកមេរោគអេដស៍ និងជនគ្មានទីពឹង សរុបចំនួន ៣៥គ្រួសារ មកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ។

អំណោយដែលបងប្អូនទទួលបាននាឱកាសនេះ ក្នុងមួយគ្រួសារៗ រួមមានៈ អង្ករចំនួន ០១បាវ ស្មើនឹង ២៥គ្រីឡូក្រាម, ទឹកត្រី ០១យួរ, ថ្នាំដុសធ្មេញ ០១ឡូ, ថ្នាំពេទ្យ សម្រាប់ព្យាបាលរាគ គ្រុនក្ដៅ ផ្ដាសាយ ក្រពេះពោះវៀនចំនួន ០១កញ្ចប់និងថវិកាចំនួន៣០,០០០រៀល (ក្នុងនោះថវិកា ២០,០០០រៀលជាអំណោយរបស់លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ១០,០០០រៀល ជាថវិការបស់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងជាអនុប្រធានអនុសាខាកកាកបាទក្រហមកម្ពុជាខណ្ឌ) ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីប្រធានគណៈអធិបតីបានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដៃ និង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ផ្ដាំផ្ញើរ ជានិច្ចកាល ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ដែល សម្ដេចតែងតែគិតគូជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងដំណាក់កាលដ៏លំបាក នៃវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ ។

លោកស្រីបានជម្រាបបងប្អូនថាៈទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្ដេចទាំងទ្វេរ នៅតែបន្ដខិតខំប្រឹងប្រែងឥតរាថយ ទាំងកិច្ចការប្រយុទ្ធប្រឆាំងជំងឺសកលកូវីដ-១៩ ទាំងកិច្ចការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ដូច្នេះ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដីហើយយើងនឹងឆ្លងផុតដំណាក់កាលដ៏លំបាកមួយនេះក្នុងពេលដ៏ខ្លីខាងមុខផងដែរ ។FB_IMG_1630406408193 FB_IMG_1630406421637 FB_IMG_1630406413925 FB_IMG_1630406446209 FB_IMG_1630406436444 FB_IMG_1630406432488

You might like