ឯកឧត្តមហ៊ុន ម៉ានីអញ្ជើញ សាកសួរសុខទុក្ខដល់កម្លាំងនគរបាលរាជធានីភ្នំពេញ.!

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នា២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងសហការី បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កម្លាំងនគរបាលរាជធានីភ្នំពេញ និងឧបត្ថម្ភអំណោយរបស់ឯកឧត្តមនិងលោកជំទាវ ជាស្បៀងអាហារ ថវិកា និងបរិក្ខាសុខាភិបាលមួយចំនួនទៀត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលជាកម្លាំងជួរមុខបានបំពេញបេសកម្មការងារយ៉ាងសកម្មសហការជាមួយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ ក្នុងការចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ និងការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម។

ក្នុងកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ានី និង លោកជំទាវ ដែលជានិច្ចជាកាលតែងតែបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ហើយជួយឧបត្ថម្ភ ជាអំណោយស្បៀអាហារ ឧបករណ៍សម្ភារៈ ថវិកា ជាបន្តបន្ទាប់ចំពោះកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានកំពុងបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនិងការចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕FB_IMG_1630469874530 FB_IMG_1630469887308 FB_IMG_1630470140831 FB_IMG_1630469870463 FB_IMG_1630470148119

You might like