ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១
ឯកឧត្តមស៊ី ប្រាសិទ្ធប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជីញចូលរួមក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញាលើកទី២៧របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិទី០៣មានការអញ្ជីញចូលរួមពីឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យឯកឧត្តមលោកជំទាវអភិបាលរងខេត្តឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត។
-របៀបវារៈទី០១•ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣។
-របៀបវារៈទី០២•ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២១របស់រដ្ឋបាលខេត្ត។
-របៀបវារៈទី០៣•សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមនាៗរបស់គណកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣។
-របៀបវារៈទី០៤•បញ្ហាផ្សេងៗ

