នាយឧត្តមសេនីយ៍វង្ស ពិសេនចុះពិនិត្យការកែស ម្រួលកន្លែងធ្វើចត្តាឡីស័ក ឲ្យនៅដាច់ពីសាលារៀនដើម្បីដំណើរការសិក្សាឡើងវិញនៅដើមសប្តាហ៍.!!

(ព្រៃវែង)៖ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង រួមដំណើរដោយមន្ត្រីអាជ្ញាធរដែនដីជាច្រើនរូបទៀត បានចុះពិនិត្យការកែសម្រួលកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ឲ្យនៅដាច់ដោយឡែក ដើម្បីត្រៀមបើកសាលារៀនឡើងវិញនៅដើមសប្តាហ៍ក្រោយ។

បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ការបើកសាលារៀនឡើងវិញនេះ គឺអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣១ សីហា កន្លងមកនេះ ដែលបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ពិភាក្សាជាមួយបណ្ដាខេត្ត រាជធានី ដើម្បីកំណត់បើក​សាលារៀន​ឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩។

សម្រាប់នៅស្រុកពារាំង អាជ្ញាធរថានឹងដំណើរការបើកសាលាឡើងវិញនៅថ្ងៃចន្ទទី៦ កញ្ញា សប្តាហ៍ក្រោយ ដោយអនុវត្តម៉ឺងម៉ាត់នូវវិធានអនាម័យ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។

ឯកឧត្ដមប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា ត្រូវយកចិត្តទុកដាក់ធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀនឲ្យបានល្អ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តល់ជូនសាលាស្រុកពារាំងនូវម៉ាស់ ចំនួន៥០.០០០ម៉ាស់, ថ្នាំចិនសម្រាប់ព្យាបាល ៤០០ប្រអប់, អាល់កុល ៥កាន, កាំងភ្លើងបាញ់ថ្នាំសម្លាប់មេរោគ ១៣ដើម, ម៉ាស៉ីនបាញ់សម្លាប់មេរោគ ១គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ២កាដុង ព្រមទាំងផ្តល់ជូនក្រុមគ្រូពេទ្យ, អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនូវថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ៕FB_IMG_1630630734310 FB_IMG_1630630765973 FB_IMG_1630630762795 FB_IMG_1630630749386 FB_IMG_1630630729931 FB_IMG_1630630754980

You might like