រដ្ឋបាលខណ្ឌដូនពេញដោយបានយកចិត្តទុកលើពលករមកពីថៃបានធ្វើចត្តាឡីស័កនិងយកសំណាក ( PCR )តាមការណែនាំរបស់ក្រសួងសុខាភិបាល..!

នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២១ ម៉ោង ០៥ : ០០ នាទី ល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ហេង លេង ប្រធានការិយាល័យអប់រំ និងជាប្រធានមណ្ឌលចត្តាឡីស័ក លោក គឹម ណារ៉ូតអនុប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ( នេះជាលើកទី០៧ )ដែលជាតំណាងផ្ទាល់យកលិខិតអនុញ្ញាតចាកចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ជូនបងប្អូនពលករមកពីថៃ និងសូមចូលរួមអបអរសាទរ ចំពោះពួកគាត់ ចំនួន ១០ នាក់ ក្រោយពីបានធ្វើចត្តាឡីស័ក និងយកសំណាក ( PCR )តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាលទ្ធផល (អវិជ្ជមាន) ដើម្បីអោយពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ហើយបន្តអនុវត្តវិធានការ (០៣កុំនិង០៣ការពារ )ផងដែរ។

ជាចុងក្រោយ បងប្អូនពលករមកពីថៃទាំង ១០ នាក់ សូមគោរពថ្លែងអំណរអរគុណចំពោះ សម្តេចពុកតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា ក្រសួងសុខាភិបាល ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ដែលបានយកចិត្តទុក មើលថែទាំផ្គត់ផ្គង់សំភារៈផ្សេងៗ និងអាហារ ០៣ ពេលសម្រាប់ពួកគាត់មិនដែលខ្វះខាតម្តងណាឡើង ពួកគាត់ទាំងអស់គ្នាប្ដេជ្ញាចូលរួមអនុវត្តវិធានការ (៣កុំ ៣ការពារ) អោយបានល្អបំផុត។

សូមបញ្ជាក់ផងដែរថាបងប្អូនពលករមកពីថៃ ដែលបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំសរុបចំនួន៦៥នាក់និងបានអនុញ្ញតិអោយវិលត្រឡប់ទៅផ្ទះវិញ ចំនួន៥៤នាក់នៅសល់បន្តធ្វើចត្តាឡីស័កចំនួន១១នាក់ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងមណ្ឌលចត្តាឡីស័កបន្តទៀត ។IMG_20210903_215402 FB_IMG_1630680382290 FB_IMG_1630680451831 IMG_20210903_215432 FB_IMG_1630680413929

You might like