ថ្ងៃសុក្រ១២រោចខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១លោកឧត្ដមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចែកសម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារនិងថវិការ ជូនដល់ប្រជាការពារចំនួន៥៩នាក់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង អធិការក្រុង រួមទាំងក្រុមការងារនៅក្នុងសង្កាត់អូរស្មាច់ផងដែរ។
លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើដល់កម្លាំងប្រជាការពារទាំងអស់ បន្ទាប់ពីបានបំពាក់ឯកសណ្ឋានហើយ ត្រូវចេះស្រលាញ់គ្នាមានសាមគ្គីភាពផ្ទៃក្នុងល្អ ត្រូវសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីការងារសន្តិសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ជាពិសេស ត្រូវតែបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្តាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

